Saturday, November 22, 2014

VIDEO--បង្ហាញពីការបាញ់ប្រហារពីសំណាក់ជនប្រដាប់អាវុធ លើបុរសម្នាក់ជិះរថយន្ត Lexus 570

មុននេះប្រមាណ២០នាទី មានករណីបាញ់ប្រហារសម្លាប់បុរសម្នាក់ អាយុប្រហែល៤០ឆ្នាំ នៅម្តុំលក់ផ្លែឈើមុខហាងយីហោឈ្មោះ ស្រីមុំ ជិតស្តាតអូឡាំពិត ក្នុងខណ្ឌចំការមន ខណៈដែលជនរងគ្រោះចុះពីរថយន្ត Lexus 570 ស្លាកលេខ 2M-1683 ចូលទិញផែ្លឈើ នេះបើយោងតាមសមត្ថកិច្ចថ្លែងឲ្យដឹងយ៉ាងដូច្នេះមុននេះបន្តិច។ ដោយឡែកជនប្រដាប់អាវុធមានគ្នា ២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់ពីបាញ់ប្រហារ។